khmer eng
  • លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាលជាមួយលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចាស់ព្រឹទ្ធាចារ្យតាមភូមិ នៃឃុំភ្នំបាត នៅសាលាឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលសរុបចំនួន២៧នាក់
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩  ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីរសៀល លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឺម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃអ.ព.ស. បានអញ្ជើញចុះសំណេះសំណាលជាមួយលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចាស់ព្រឹទ្ធាចារ្យតាមភូមិ នៃឃុំភ្នំបាត នៅសាលាឃុំភ្នំបាត  ស្រុកពញាឮ ខេត្តកណ្តាលសរុបចំនួន២៧នាក់  និងមានការចូលរួមពីសំណាក់លោក នុត ប៉ាត តំណាងលោក ថន សុវណ្ណាអភិបាលស្រុកពញាឮ។ ក្នុងឱកាសនោះ លោកជំទាវបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ជូនសមាជិកសមាជិកាអង្គប្រជុំ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក សែម សុផល ប្រធានក្រុមប្រឹក្សានិងជាមេឃុំភ្នំបាត លោកជំទាវប្រធានបានកោតសរសើរស្នាដៃការងាររបស់រដ្ឋបាលឃុំ ក្នុងរយៈពេល២ឆ្នាំកន្លងមក ព្រមទាំងបានលើកទឹកចិត្តលោកលោកស្រីថ្នាក់ដឹកនាំឃុំ បន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិរីកចម្រើនទៅមុខ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីមានជំងឺកូវីដ-១៩ក៏ដោយ។ មុននឹងបញ្ចប់លោកជំទាវប្រធានបានឧបត្ថម្ភជូនសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍  និងស្មៀនឃុំ ដោយម្នាក់ៗទទួលបានថវិកា ២០ ០០០រៀល សារុង១ និងជូនលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យតាមភូមិ ថវិកា ១០ ០០០រៀល ខោអាវ១កំប្លេ  និង ឧបត្ថម្ភថវិកា១០០ ០០០រៀលប្រើប្រាស់ក្នុងការងាររដ្ឋបាលឃុំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ